Jump to content

អាស៊ីហ្គេមឆ្នាំ១៩៦២

ពីវិគីភីឌា
អាស៊ីហ្គេមលើកទ៤ី
អាស៊ីហ្គេមលើកទ៤ី
អាស៊ីហ្គេមលើកទ៤ី

ទីក្រុងនិងប្រទេសម្ចាស់ផ្ទះ ចាការតា, ឥណ្ឌូនេស៊ី
ចំនួនប្រទេសដែលចូលរួម ១៦
ចំនួនកីឡាករដែលចូលរួម ១ ៥៤៥
ចំនួនព្រឹត្តិការណ៍កីឡា ១៣
ពិធីបើកការប្រកួត ២៤ សីហា ១៩៦២
ពិធីបិទការប្រកួត ៤ កញ្ញា ១៩៦២
បើកការប្រកួតជាផ្លូវការដោយ ស៊ូការណូ
ប្រធានាធិបតីឥណ្ឌូនេស៊ី
កន្លែងបើកការប្រកួត ពហុកីឡាដ្ឋានជាតិប៊ូងការណូ

អាស៊ីហ្គេមលើកទី៤ ត្រូវបានប្រារព្ធឡើងនៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី២៤ សីហា ដល់ទី៤ កញ្ញា ១៩៦២។ អ្វីដែលគួរអោយកត់សំគាល់នៅក្នុងព្រឹត្តិការណ៍លើកនេះគឺ តៃវ៉ាន់ និង អ៊ីស្រាអែល ត្រូវបានគេច្រានចេញពីការប្រកួត។ ដោយសារមានសំពាធពីបណ្ដាប្រទេស​អារ៉ាប់​និងសាធារណរដ្ឋប្រជាមានិតចិន​ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបដិសេដមិនផ្ដល់​វីសាដល់ប្រតិភូកីឡាករអ៊ីស្រាអែលនិងតៃវ៉ាន់។ ការធ្វើបែបនេះវាខុសនឹងច្បាប់បញ្ញតិ​របស់សហព័ន្ធកីឡាអាស៊ី ទោះជាឥណ្ឌូនេស៊ីបានសន្យា​ថានឹងអញ្ជើញប្រទេសសមាជិកសហព័ន្ធទាំងអស់ រួមទាំងប្រទេសដែលមិនមានទំនាក់ទំនងការទូតជាមួយប្រទេសនេះ (អ៊ីស្រាអែល តៃវ៉ាន់ និង កូរ៉េខាងត្បូង)

កំនត់ត្រាមេដាយ[កែប្រែ]

(ប្រទេសម្ចាស់ផ្ទះត្រូវបានដាក់ពណ៌)

ចំនាត់ថ្នាក់ ប្រទេស មាស ប្រាក់ សំរិទ្ឋ សរុប
 ជប៉ុន ៧៣ ៦៥ ២៣ ១៥២
 ឥណ្ឌូនេស៊ី ២១ ២៦ ៣០ ៧៧
 ឥណ្ឌា ១២ ១៣ ២៧ ៥២
 ហ្វីលីពីន ១៦ ២៧
 កូរ៉េខាងត្បូង ១៥
 ប៉ាគីស្ថាន ១១
 ថៃ ១២
ម៉ាឡាយ៉ា ១០
 ភូមា ១០
១០  សិង្ហបុរី
១១ សេយឡុន
១២  ហុងកុង
សរុប ១២៧ ១១៧ ១១៨ ៣៦២

ព្រឹត្តិការណ៍កីឡា[កែប្រែ]

តំនភ្ជាប់ក្រៅ[កែប្រែ]