Jump to content

ភ្នំសន្ទុក

ពីវិគីភីឌា

thumb ភ្នំសន្ទុកស្ថិតនៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចំងាយ ១៧គមពីទីរួមខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦ដែលជាតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌មួយកន្លែងស្ថិតក្នុងខេត្តនេះ និងមានចម្ងាយ ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខាងស្តាំដៃតាមផ្លូវជាតិលេខ៦ អ្នកនិងឃើញក្លោងទ្វារមានរូបប្រាសាទកំពូលបី និងខាងឆ្វាងដៃមានស្លាកសញ្ញាជាអក្សរថា រមណីយដ្ឋានភ្នំសន្ទុក ចម្ងាយផ្លូវចូលប្រមាណ ២០០០ម៉ែត្រ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សំរាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ។ ពេលមកដល់ជើងភ្នំយើងនឹងមើលឃើញទេសភាព ដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប។

  • របៀបទី១ យើងអាច ធ្វើ​ដំណើរដោយបើកបរយាន្តយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្តយ៉ាងធំទូលាយសំរាប់ចត។
  • របៀបទី២យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីរជើងភ្នំ ដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩​ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនិងជួបព្រះវិហារ១នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតា ថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេស្ទឹងបឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិ ទៀតផង។