ប្រាសាទបាសែត
ប្រាសាទបាសែត | |
---|---|
ឈ្មោះ: | ប្រាសាទបាសែត |
អ្នកកសាង: | ព្រះបាទសូរ្យវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១១ |
ឧទ្ទិសថ្វាយ: | ព្រាហ្មញ្ញណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថខ្មែរ |
ទីតាំង: | ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង |
ប្រវត្តិប្រាសាទ[កែប្រែ]
ប្រាសាទបាសែតជាប្រាសាទបុរាណខ្មែរដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០)។ ប្រាសាទនេះស្ថិតនៅលើទីទួលមួយដែលមានចំងាយ១៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រាសាទបាសែតនេះជាស្ថាបត្យកម្មសតវត្សទី១១ សាងឡើងក្នុងឆ្នាំ១០៣៦ និង ១០៤២។ នៅក្បែរប្រាសាទនេះមានស្រះបុរាណមួយបណ្តោយ ២០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងជំរៅ ១០ម៉ែត្រ។ ប្រាសាទបាសែតមានឈ្មោះដើមថា ជ័យក្សត្រ ជាភាសាបាលី ឬសំស្រ្តឹត ដែលមានន័យថា ដែនដីនៃជ័យជំនះ បានស្ថាបនាឡើងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១(១០០២-១០៥០)តាមសិលាចារឹកលេខ K-២០៥[១]។
ឯកសារយោង[កែប្រែ]
- ↑ សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី១០។