កើតទៀតឬទេ?
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌា ពីព្រោះជា ទំព័រដែលមានមិនមានខ្លឹមសារច្បាស់លាស់, មានអត្ថបទមិនស៊ីសង្វាក់គ្នាសុទ្ធសាធឬមិនសមហេតុសមផលដោយគ្មានខ្លឹមសារ ឬប្រវត្តិសាស្ត្រ។ នេះមិនរាប់បញ្ចូលការសរសេរមិនល្អទេ ការបំផ្លិចបំផ្លាញនិងការបោកបញ្ឆោត (G3), សម្ភារៈដែលជាប់គ្នា មិនត្រូវបានសរសេរជាភាសាខ្មែរ សម្ភារៈបកប្រែមិនល្អ ។ល។ លក្ខណៈវិនិច្ឆ័យនេះក៏មិនអនុវត្តចំពោះទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់ដែរ។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G1|CSD G1។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
Note to page author: you have not edited the article talk page yet. If you wish to contest this speedy deletion, clicking the button above will allow you to leave a talk page message explaining why you think this page should not be deleted. If you have already posted to the talk page but this message is still showing up, try purging the page cache. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ Tiamichaelnuksu1994 (contribs| logs) at ១៣:៣៣, ៣១ ខែធ្នូ ២០២១ (UTC) (76854929 វិនាទីកន្លងទៅ) |
អំពីអ្នកនិពន្ធ[កែប្រែ]
អត្ថបទនេះជាស្នាដៃនិពន្ធរបស់ព្រះមហាវីរិយបណ្ឌិតោ ប៉ាង ខាត់ ដែលបានបោះពុម្ពដោយទស្សនាវដ្តីកម្ពុជសុរិយា ។
សេចក្តីបរិយាយ[កែប្រែ]
ចុះពុទ្ធសាសនានិយាយថាដូចម្ដេចខ្លះទៀតដែរឬ ចំពោះបុព្វហេតុដែលនាំឲ្យមានកម្មវិធីនៃការកើត គឺជាតិនេះ ? បើពោលដោយសង្ខេបមិនមាននិយាយពីអ្វីដទៃទេ និយាយតែពីកម្មនេះប៉ុណ្ណោះ ។ ពុទ្ធសាសនាថា កម្មនេះ មានអវិជ្ជាជាឫសគល់ និងជាបុព្វហេតុនៃជាតិ (ការកើត ) និងមរណៈ (ការស្លាប់ ) ។ ដរាបណា មានកម្មជាកម្លាំង (ពលៈ ) ឋិតនៅ ដរាបនោះ ការកើតទៀតគឺជាតិ នឹងតែងតែកើតមានពិតប្រាកដឥតសង្ស័យឡើយ ។ ឯកម្មវិធីនៃកម្មយោនី : "កម្មជាកំណើត" អង្គព្រះសម្ពុទ្ធបានសម្ដែងទុកហើយនៅក្នុងបដិច្ចសមុប្បាទធម៌ ។
ពាក្យថា បដិច្ច ប្រែថា "ព្រោះតែ" ឬ "អាស្រ័យដោយ" សមុប្បាទ ប្រែថា "ការកើតឡើងព្រម" ឬថា "ឫសគល់ដើម" ក៏បាន ។ ដូច្នេះ បដិច្ចសមុប្បាទ ប្រែថា "ធម៌ដែលកើតឡើងព្រមព្រោះតែ..." ឬ "ឫសគល់ធម៌ទាំងពីរ កើតឡើងអាស្រ័យដោយ..." ។
គួរអស់លោកសប្បុរសចាំទុកក្នុងចិត្តចុះថា បដិច្ចសមុប្បាទធម៌នេះ ជាធម៌ដែលសម្ដែងពីសង្សារ ឬ ពីកម្មវិធីនៃការកើតស្លាប់នោះឯង ពុំមែនស្ដីពីទ្រឹស្ដី នៃការវិវឌ្ឍន៍ទៅនៃពិភពលោក ដែលកើតចេញមកពីធាតុដើមនោះទេ ។ បដិច្ចសមុប្បាទធម៌ នេះ ដោយពិត ស្ដីពីបុព្វហេតុដែលនាំឲ្យមានកំណើត (ជាតិ) និងសេចក្ដីទុក្ខដែលតែងតែកើតមានជាធម្មតា ពុំមែនស្ដីពីការបើកបង្ហាញឫសគល់ដើមកំណើត គឺជាតិដើមបំផុតនោះទេ ។
ពុទ្ធសាសនាពោលទុកថា អវិជ្ជា ជាដើមតំណនៃខ្សែតជាបឋម ឬជាបុព្វហេតុដើមជាបឋមនៃចក្រ គឺជីវិត ។ អវិជ្ជានេះហើយ ជាធម៌បិទបាំងមិនឲ្យមានការយល់ត្រូវគឺ សម្មាទិដ្ឋិ អវិជ្ជនេះហើយ ជាធម៌ទប់រារាំងមិនឲ្យមើលយល់ធម៌ពិតគឺ ចតុរារិយសច្ច ១ព្រមទាំងជាធម៌នាំសត្វឲ្យប្រព្រឹត្តធ្វើកម្មប្រកបទៅដោយចេតនា ជាកុសលក្ដី ជាអកុសលក្ដី ហើយទីបំផុត ជាធម៌ធ្វើឲ្យកើតមានសង្ខារឡើង ។
សង្ខារធម៌នេះ ជាតួកម្ម ពោលគឺកម្មល្អ កម្មអាក្រក់ ហើយព្រោះតែកម្មនេះ បានជាកើតមានសង្ខារ២ ។ រីសង្ខារនេះឯង មានអវិជ្ជាជាឫសគល់នៃអកុសលធម៌ទាំងអស់ ។ ឯកម្មនេះ ជាច្បាប់ធម្មជាតិ ច្បាប់យុត្តិធម៌ តែងតែឲ្យផលជាវិបាកដោយដាច់ខាត ហើយតែងតែនាំឲ្យមានការកើតស្លាប់វិលវល់ចុះឡើង ក្នុងវដ្ដសង្សារដ៏វែងឆ្ងាយពុំមានទីបំផុត ។ និយាយថ្វីសព្វបើកម្មជាអកុសល សូម្បីតែកម្មជាកុសល ក៏នៅតែនាំសត្វឲ្យកើតស្លាប់ដែរ ប៉ុន្តែអាស្រ័យដោយកុសលកម្មនេះហើយ ដែលកើតបានទៅជាវាសនាអាចបំបាត់សង្សារវដ្ដ ដែលនាំឲ្យអន្ទោលវិលស្លាប់កើតនៅក្នុងត្រៃភពនេះបាន ។
ដោយមានសង្ខារជាបច្ច័យ ទើបកើតមានវិញ្ញាណឡើង ហើយធម៌ទាំងនេះហើយ ដែលជាធម៌ចងភ្ជាប់ឲ្យមានការតៗគ្នា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះ ។
ដោយការកើតមានឡើងនៃវិញ្ញាណនេះ ក៏ជាបច្ច័យនាំឲ្យមាន "នាមរូប" នេះឡើងដែរ ។ នាមរូបនេះ កើតមានហើយ ជាបច្ច័យនាំឲ្យកើតមាន សឡាយតនៈ ដែលជាច្រកចេញទៅឱបក្រសោបយកអារម្មណ៍ពីខាងក្រៅ ។
ព្រោះតែមានអាយតនៈ ទាំងប្រាំមួយនេះ ទើបជាបច្ច័យនាំឲ្យមានផស្សៈ "ការប៉ះពាល់" កើតឡើង ។ ហើយផស្សៈ នេះឯង ជាបច្ច័យនាំឲ្យកើតមាន វេទនា ធម៌ទទួលសោយអារម្មណ៍ឡើង ។ ធម៌ គឺ វិញ្ញាណ នាមរូប សទ្បាយតនៈ ផស្សៈ វេទនា ទាំង ៥ ប្រការនេះ ជាផលរបស់កម្មពីអតីត ហើយដែលលោកទុកជា "ផ្នែកអតីតកាលនៃជីវិត" ។
ដោយមានវេទនាជាបច្ច័យ ទើបតណ្ហាកើតមានឡើង ។ បើតណ្ហាកើតមានហើយ ក៏ជាច្រកនាំឲ្យកើតមានឧចាទាន "ធម៌ជាគ្រឿងកួចកាន់ឡើង" ដែរ ។ ឧចាទាននេះហើយ ជាធម៌កឲ្យកើតភព ឬ កម្មភព ។ តើភពនេះនាំឲ្យកើតមានអ្វីខ្លះ ? នាំឲ្យកើតមានកំណើតគឺជាតិតទៅទៀត ។ បើមានកំណើតគឺជាតិនេះហើយ ធម៌ជាសឹកសត្រូវទាំងឡាយ គឺ ជរា ព្យាធិ មរណៈ ដែលជាផលធម្មតា ក៏ត្រូវតែកើតមានឡើងដែរ ។ នេះជាលក្ខណៈច្បាប់ធម្មតា ។ ច្បាប់ធម្មតា ឬច្បាប់ហេតុផលនេះ បើមានហេតុហើយ ផលក៏ត្រូវតែកើតមានឡើង ហើយបើហេតុរលត់ ផលក៏ត្រូវតែរលត់ទៅជាមួយដែរ ពោលគឺ "កើតត្រង់ណា រលត់ត្រង់នោះ" ដូចពុទ្ធភាសិតដែលអង្គព្រះសម្ពុទ្ធទ្រង់ត្រាស់ទុកថា ១ ៖
"បើនេះ មាន, នោះ ក៏មាន ។ បើនេះ កើតឡើង, នោះក៏កើតឡើង ។ បើនេះ មិនមាន, នោះក៏មិនមាន ។ បើនេះរលត់ នោះក៏រលត់ (ឥមស្មឹ សតិ ឥទំ ហោតិ) ។ ឥមស្សុប្បាទា ឥទំ ឧប្បជ្ជតិ ។ ឥម ស្មឹ អសតិ ឥទំ ន ហោតិ ។ ឥមស្ស និរោជា ឥទំ និរុជ្ឈតិ" ។
ដើម្បីបំភ្លឺសេចក្ដីនេះ ឲ្យបានយល់ជាក់ច្បាស់ គួរលើកយកបដិសច្ចសមុប្បាទ ជាសេចក្ដីបដិលោមមកនិយាយទៀត ដើម្បីឲ្យបានជាសេចក្ដីមួយពិសេស ដូចកាលអង្គព្រះសម្ពុទ្ធទ្រង់ពិចារណាធម៌នេះ ជាអនុលោមបដិលោម នៅក្រោមពោធិមណ្ឌលមុនពុទ្ធសករាជ ៤៥ ឆ្នាំ ។
គួរសាធុជនយល់ពិតថា ជរានិងមរណៈនេះ ជាសឹកសត្រូវមានអំណាចបានចំពោះតែសរីរាង្គឥតខ្លឹមសារ ត្រូវពុកផុយរលួយតែប៉ុណ្ណោះទេ ពោលគឺ បើមិនមានសរីរាង្គទេ តើជរាមរណៈកើតឡើងបានដូចម្ដេច ? យើងអាចនិយាយបានថា សរីរាង្គទុកជាគ្រឿងម៉ាស៊ីនមួយប្រកបដោយអាយតនៈប្រាំមួយប្រការ ។ សរីរាង្គបែបនេះ បើនឹងកើតមានឡើង ត្រូវតែឱបក្រសោបក្រសាវយកកំណើត (ជាតិមកជាមួយផង) ប៉ុន្តែជាតិនេះ ជាផលរបស់កម្មពីអតីតកាល ដែលគេមិនអាចជៀសបាន កើតមានហើយក៏ផ្សំគ្នាជាមួយឧចាទាន ហើយឧចាទាន ជាធម៌កើតចេញមកពីតណ្ហា ។ រីតណ្ហានេះ ដែលនឹងកើតឡើងបាន ក៏កើតឡើង ព្រោះតែអាស្រ័យដោយវេទនា ។ វេទនាទៀតសោតក៏កើតមកពីការប៉ះពាល់ (ផស្សៈ ) ពីខាងក្រៅ ពោលគឺអាយតនៈ និងអារម្មណ៍ខាងក្រៅទើបកើតដែរ ។ ដូច្នេះ វេទនា កើតចេញពីអង្គរបស់អាយតនៈ ជាធម៌ដែលមិនអាចកើតឡើងបាន ដោយមិនមាននាមរូបនេះ ជាគ្រឿងទ្រឡើយ ។ បើមាននាមធម៌ ក៏ត្រូវមានវិញ្ញាណ ។ ធម៌នេះ សុទ្ធតែជាផលកើតចេញមកពីសង្ខារដែលជាធម៌កើតមានហើយ ក្នុងអតីតកាល ។ ចុះសង្ខារធម៌កើតមកពីណា ? កើតមកពីការមិនដឹងពោលគឺអវិជ្ជា គឺការមិនដឹងសភាវធម៌ទាំងឡាយ ដែលតែងតែកើតមានឡើងពិត តាមពិត ដោយពិតនោះឯង ។
បដិច្ចសមុប្បាទធម៌ នេះ ជារូបមន្តមួយដ៏វិសេស ដែលមិនធ្លាប់កើតមានមកក្នុងសម័យមុនពុទ្ធកាលទេ ។ រូបមន្តនេះ បើរួមខ្លីមកដូចតទៅ នេះ ៖
- - អវិជ្ជា ជាបច្ច័យឲ្យកើតសង្ខារ
:- សង្ខារ ជាបច្ច័យឲ្យកើតវិញ្ញាណ
:- វិញ្ញាណ ជាបច្ច័យឲ្យកើត នាមរូប
:- នាមរូបជាបច្ច័យឲ្យកើត សទ្បាយតនៈ
:- សទ្បាយតនៈ ជាបច្ច័យឲ្យកើត ផស្បៈ
:- ផស្បៈ ជាបច្ច័យឲ្យកើត វេទនា
:- វេទនា ជាបច្ច័យឲ្យកើត តណ្ហា
:- តណ្ហា ជាបច្ច័យឲ្យកើត ឧចាទាន
:- ឧចាទាន ជាបច្ច័យឲ្យកើត ភព (កម្មភព )
:- ភព ជាបច្ច័យឲ្យកើត ជាតិ
:- ជាតិ ជាបច្ច័យឲ្យកើត ជរា ព្យាធិ មរណៈ ទុក្ខ ទោមនស្សសោកខ្សឹកខ្សួល (បរិទេវៈ) អស់សង្ឃឹម(ឧចាយាសៈ) ។
ធម៌ទាំងអស់នោះ ជាបច្ច័យនាំឲ្យកើតមានជាតួខន្ធបញ្ចកៈ ដែលនាំឲ្យកើតមានក្ដីទុក្ខប្រាកដឡើង ។ បណ្ដា បដិច្ចសមុប្បាទធម៌ ទាំង ១២ ប្រការនេះ ធម៌ ២ ប្រការខាងដើម លោកចាត់ទុកជាធម៌ក្នុងផ្នែកអតីត, ធម៌ ៨ ប្រការជាកណ្ដាល លោកចាត់ទុក្ខជាធម៌ក្នុងផ្នែកបច្ចុប្បន្ន ឯធម៌ ២ ប្រការខាងចុង លោក ចាត់ទុកជាធម៌ក្នុងផ្នែកអនាគត :
:- រលត់អវិជ្ជា ជាហេតុនាំឲ្យរលត់ សង្ខារ
:- រលត់សង្ខារ ជាហេតុនាំឲ្យរលត់ វិញ្ញាណ
:- រលត់វិញ្ញាណ ជាហេតុនាំឲ្យរលត់ នាមរូប
:- រលត់នាមរូប ជាហេតុនាំឲ្យរលត់ សទ្បាយតនៈ
:- រលត់សទ្បាយតនៈ ជាហេតុនាំឲ្យរលត់ ផស្សៈ
:- រលត់ផស្សៈ ជាហេតុនាំឲ្យរលត់ វេទនា
:- រលត់វេទនា ជាហេតុនាំឲ្យរលត់ តណ្ហា
:- រលត់តណ្ហា ជាហេតុនាំឲ្យរលត់ ឧចាទាន
:- រលត់ឧចាទាន ជាហេតុនាំឲ្យរលត់ ភព (កម្មភព )
:- រលត់ភព ជាហេតុនាំឲ្យរលត់ ជាតិ
:- រលត់ជាតិ ជាហេតុនាំឲ្យរលត់ជរា ព្យាធិ មរណៈ ទុក្ខ
- - ទោមនស្សសោកខ្សឹកខ្សួល (បរិទេវៈ ) ការអស់សង្ឃឹម (ឧចាយាសៈ ) ។ ធម៌ទាំងនេះ ជាធម៌ធ្វើឲ្យរលត់ខន្ធបញ្ចកៈ ដែលជាតួទុក្ខគ្រប់ប្រការ ។
ធម៌ទាំងនេះហើយ ជារូបមន្ត ដែលជាកម្មវិធីនៃ "ហេតុផល" តគ្នាមិនចេះដាច់ ។ ខាងដើមនៃកម្មវិធីនេះ បុគ្គលមិនគប្បីអាចកំណត់បានទេ មិនគប្បីអាចនឹងនិយាយបានថា " ការហូរទៅនៃចក្រគឺជីវិតដែលចងរួបរឹតសត្វដោយអំណាច អវិជ្ជាគឺការមិនដឹងនេះ តើកើតមានមកតាំងពីកាលណាទេ ។ ប៉ុន្តែ កាលណាបើអវិជ្ជា ការមិនដឹងនេះ ប្រែត្រឡប់ទៅជាវិជ្ជា (ការដឹងវិញ) កាលនោះហើយ ការហូរទៅនៃចក្រគឺជីវិតនេះ នឹងហូរត្រង់ទៅកាន់ការរលត់ (និព្វានធាតុ) ពិតប្រាកដឥតសង្ស័យឡើយ ។ នេះហើយ ជាចុងប៉ូចនៃកម្មវិធីចក្រគឺជីវិត ឬ សង្សារ ដែលមានចែងទុកមកក្នុងគម្ពីរពុទ្ធសាសនា ។
បទទីប្រាំ[កែប្រែ]
វិធីនៃការកើត (ជាតិ ) និងការស្លាប់ (មរណៈ )
បើពណ៌នាដោយសង្ខេបពីបុព្វហេតុនៃសង្សារ ជាពាក្យដែលគេពុំអាចយល់បានងាយ និងពីប្រស្នាឆាកទីបំផុតនៃជីវិត ជាធម៌សារវន្តក្រៃលែង គួរចង់ចេះដឹង ក្នុងពុទ្ធសាសនា ឃើញលោកប្រើតែពាក្យមួយម៉ាត់ថា << ស្លាប់ មរណៈ >> តែប៉ុណ្ណេះទេ ក្នុងហេតុនៃការស្លាប់ទាំង ៤ ប្រការ ដូចសេចក្ដីតទៅនេះ :
១- ការអស់ទៅនៃកម្លាំងជនកកម្ម "កម្មដែលនាំឲ្យកើត" ក្នុងប្រស្នាដែលយើងកំពុងនិយាយនេះ ។ ការស្លាប់ប្រភេទនេះ បើហៅតាមពាក្យបច្ចេកទេស ដែលលោកប្រើក្នុងពុទ្ធសាសនាថា កម្មក្ខយ ការអស់ទៅនៃកម្ម ឬ កម្មក្ស័យ គឺការអស់ទៅនៃកម្មដែលនាំឲ្យកើត ឬ និយាយមួយបែបទៀតថា ការអស់ទៅនៃឋាមពលនៃកម្ម ដែលនាំឲ្យកើត (ជនកកម្ម ) ។ ពុទ្ធសាសនិកជនមានជំនឿចំពោះកម្មនេះ ព្រោះថា វិធីនេះ លោកចងទុកជាច្បាប់ឲ្យចេះដឹងថា ចិត្ត ឬ តណ្ហា " សេចក្ដីប្រាថ្នា មិនចេះស្កប់" នេះ ជាធម៌នាំឲ្យកើតបានទៅជាជនកកម្ម "កម្មនាំឲ្យកើត" ដែលជាធម៌មានកម្លាំងខ្លាំងយ៉ាងអស្ចារ្យ ពោលគឺជាថាមពលខ្លាំងយ៉ាងសម្បើមមួយនៅក្នុងជីវិតមនុស្សសត្វគ្រប់គ្នា ដែលកំពុងរស់នៅនេះ ។ ថាមពលដ៏ខ្លាំងអស្ចារ្យនេះ ជាកម្លាំងទៅគ្របសង្កត់ចិត្ត នាំឲ្យឃ្លាតចេញចាករូបកាយគឺ "ការស្លាប់" ហើយនាំទៅឲ្យឋិតនៅក្នុងរូបមួយថ្មីទៀត គឺការកើត ដែលក្នុងភាសាធម៌ លោកហៅថា វិចាក ឬ វិចាកចិត្ត ។ វិបាកនេះ ជាផលរបស់កម្ម មានអានុភាពពិសេស អាចសម្រេចកិច្ចខាងចុតិ "ឃ្លាតចេញចាករូបកាយ" ដែលហៅថា "ស្លាប់ = មរណៈ " និងខាងបដិសន្ធិ តឲ្យជាប់ទៅរូបថ្មីមួយទៀត" ដែលហៅថា កំណើតជាតិ ពោលគឺខណៈចិត្តចុងក្រោយនៃអតីតជីវិត គឺជាខណៈចិត្តដើមនៃបច្ចុប្បន្នជីវិត ។ ធម៌នេះហើយ ដែលលោកហៅថា ជនកកម្ម "កម្មនាំឲ្យកើត" ជាកម្មមាន ពលានុភាពពិសេស ។ កាលបើថាមពលមានពលានុភាព ពោលគឺជនកកម្មនេះអស់ទៅហើយ សង្ខារគឺតួសរីរាង្គ ជារូបធាតុទ្រទ្រង់ជីវិតិន្រ្ទិយ ក៏ត្រូវរលត់ទៅផងដែរ ត្រង់នេះហើយដែលយើងសន្មតថា "ស្លាប់" ព្រោះថាសរីរាង្គនេះ ជាការតាក់តែងរបស់កម្ម ។ ឯកម្មវិចាក ឬ វិចាកចិត្ត មិនអស់ទៅទេ ចេះតែបន្តដំណើរចរទៅទៀត ហេតុនេះហើយបានជាត្រូវមានជាតិ = កំណើតតទៅទៀត ។ ជនកកម្មនេះ ជួនកាលអស់ទៅមុនកាលចាស់ជរាក៏មានដែរ ដោយមានព្រឹត្តការណ៍ណាមួយកើតឡើងជាបន្ទាន់ភ្លាម ។
២- ការអស់ទៅនៃអាយុ = អាយុក្ខយ "អាយុក្ស័យ" នេះ ហៅថា "ស្លាប់" ដែរ ។ ការស្លាប់ ដែលគេចាត់ទុកជាស្លាប់ដោយធម្មតា ហើយដែលតែងតែកើតមាន ព្រោះជរាធម៌ នេះក៏លោកចាត់ទុកនៅក្នុងប្រភេទការស្លាប់ ដែលហៅថា អាយុក្ខយ = អស់ទៅនៃអាយុនេះដែរ ។ ក្នុងពុទ្ធសាសនា មានការកំណត់អាយុកាល "ថិរវេលានៃការរស់នៅ" របស់សត្វនៅក្នុងភូមិមួយៗ ១។ នៅក្នុងភូមិមួយៗ សុទ្ធតែមានការកំណត់អាយុកាលនៃសត្វ ទុកជាការសម្គាល់ ។ ការកំណត់អាយុកាលនេះ លោកមិននិយាយពីកម្លាំងកម្មដែលកំពុងប្រព្រឹត្តទៅទេ ទោះម្ដេចម្ដា សត្វត្រូវតែធ្វើមរណកាលជាធម្មតា កាលណាបើដល់កាលកំណត់អតិបរមានៃអាយុកាលហើយ ។ សេចក្ដីត្រង់នេះ លោកបន្ថែមទៀតថា បើទុកជាមានកម្មណាមួយនៅមានកម្លាំងខ្លាំង ក៏ត្រូវតែធ្វើមរណកាលដែរ ហើយជនកកម្មនេះឯង ធ្វើឲ្យកើតឡើងទៀត នៅក្នុងភូមិដដែល ឬ ក្នុងភូមិណាមួយខ្ពស់ៗ ដូចជាឋានទេពតាជាដើម ។ ៣- ការអស់ទៅនៃជនកកម្ម និងការអស់ទៅនៃអាយុខ័យ ការអស់ទៅទាំងពីរ ស្មើគ្នាដូច្នេះ លោកហៅថា ឧភយក្ខយៈ = អស់ទៅនៃធម៌ទាំងពីរ ។
៤- កម្មដ៏ខ្លាំងក្លាបំផុត ដែលជ្រែកចូលទៅផ្ដាច់នូវជនកកម្មភ្លាម មុនកាលអស់ទៅនៃអាយុខ័យ ហៅថា ឧបច្ឆេទកកម្ម "កម្មចូលទៅផ្ដាច់បង់ជីវិត" ។ កម្លាំងបែបនេះ តែងតែកើតមានជាធម្មតា គឺកាលបើមានកម្លាំងកម្មណាមួយកើតឡើង តែងតែមានកម្មណាមួយទៀត ជាប្រតិកម្មកើតតបវិញ ដូចកម្លាំងសរដែលចរទៅតែងមានកម្លាំងអ្វីមួយខ្លាំង មកកាត់ធ្វើឲ្យធ្លាក់ចុះ ។ កម្លាំងសរដែលព្រានបាញ់ចេញទៅពីធ្នូ ជួនកាលមានកម្លាំងខ្យល់ទប់ ធ្វើឲ្យសរដែលចរទៅនោះ ធ្លាក់ចុះដល់ដី មានឧបមាយ៉ាងណា ឯកម្លាំងកម្ម ក៏មានឧបមេយ្យដូច្នោះឯង ។ នេះគឺជាកម្លាំងកម្ម មានកម្លាំងក្រៃលែងណាមួយពីអតីត ជ្រៀតជ្រែកចូលទៅកាត់ជនកកម្មក្នុងខណៈចិត្តចុងក្រោយបំផុត ហើយផ្ដាច់បង់នូវជីវិតិន្រ្ទិយនៃសត្វភ្លាម ដូចព្រះទេវទត្ត, ដោយឧបច្ឆេទកកម្ម, ព្រះធរណីស្រូបនៅមាត់ស្រះបោក្ខរណី ជិតវត្តជេតពន ក្នុងថិរវេលាដែលជីវិតនៅរស់ទៅទៀតបាន មិនទាន់ដល់កំណត់អាយុខ័យនៅឡើយ ។ កម្មដែលចូលទៅផ្ដាច់បង់ជីវិតនេះ លោកហៅថា ឧបច្ឆេទកកម្ម ។
ប្រភេទមរណកាល ៣ ប្រការខាងដើម ហៅថា កាលមរណៈ "ស្លាប់តាមកាលគួរ" ឯប្រភេទមរណកាលទី ៤ ខាងក្រោយ ហៅថា អកាលមរណៈ "ស្លាប់ក្នុងកាលមុនអាយុខ័យ" ។ ប្រភេទនៃមរណកាលទាំងពីរខាងលើនេះ ប្រៀបដូចចង្កៀងប្រេង ចង្កៀងប្រេងអាចរលត់ទៅបានដោយហេតុណាមួយ ក្នុងហេតុទាំង ៤ ប្រការ ដូចសេចក្ដីស្លាប់ ៤ ប្រការនេះដែរគឺ :
១- ការអស់ទៅនៃប្រឆេះ
២- ការអស់ទៅនៃប្រេង
៣- ការអស់ទៅនៃប្រឆេះ និង ប្រេងទាំងពីរ
៤- ហេតុអ្វីមួយដែលមានកម្លាំងដូចខ្យល់ជាដើមមកកាត់។
សេចក្ដីស្លាប់របស់មនុស្សសត្វម្នាក់ តែងកើតមានដោយហេតុណាមួយ បណ្ដាហេតុទាំង ៤ ប្រការដូចបានពោលមកខាងលើនេះ ។
ពុទ្ធសាសនា បានសម្ដែងច្បាស់នូវហេតុនៃសេចក្ដីស្លាប់ ដូចមានលក្ខណៈដែលបានពោលមកហើយនេះ ឯវិធីនៃការកើតបានទៅជាកំណើតរបស់មនុស្សសត្វទៀត ក៏បានសម្ដែងច្បាស់លាស់ថា មាន ៤ ប្រការដូចការស្លាប់ដែរគឺ :
១- សត្វកើតក្នុងស៊ុត ដូចបក្សី ពស់ជាដើម លោកហៅថា អណ្ឌជៈ "កើតក្នុងស៊ុត" ចាត់ទុកជាផ្នែកទីមួយ ។
២- សត្វកើតក្នុងគភ៌ ដូចមនុស្ស សត្វតិរច្ឆានជាដើម លោកហៅថា ជលម្ពុជ : "កើតក្នុងគភ៌" ចាត់ទុកជាផ្នែកទីពីរ ។
៣- សត្វកើតពីញើស ឬ ទីអាប់អួ បានដល់ពពួកសត្វបាណកជាតិ (សត្វល្អិត ដូច ដង្កូវ ចៃ សង្កើច ) ហៅថា សំសេទជ : "កើតពីញើស" ចាត់ទុកជាផ្នែកទីបី ។
៤- សត្វកើតឯកឯង បានដល់ពួកសត្វខ្លះ មានទេពតា នរក ជាដើម គឺស្រាប់តែកើតឯងឡើង មិនបាច់អាស្រ័យមាតាបិតាទេ ។ តាមធម្មតា សត្វពួកនេះ ច្រើនតែសត្វដែលមានកាយពិសេស មើលមិនឃើញដោយភ្នែកធម្មតាទេ ហៅតាមពាក្យបច្ចេកទេសពុទ្ធសាសនាថាអទិស្សមានកាយ "កាយមើលមិនឃើញ" ។ ពួកសត្វនេះ កើតឡើងដោយអាស្រ័យកម្មពីអតីត មិនចូលទៅឋិតនៅក្នុងផ្ទៃដែលមានរដូវ ដែលជាកន្លែងកើតទារកនៅក្នុងផ្ទៃនៃមាតាទេ បើកើតភ្លាមហើយ សតិនៅចងចាំនូវអ្វីៗ ដែលខ្លួនបានដឹងក្នុងអតីតជាតិទាំងអស់ គឺនឹករលឹកជាតិខ្លួនឯងបានភ្លាម ព្រោះហេតុតែខ្លួនមិនបានឋិតនៅក្នុងផ្ទៃមាតាអស់កាលយូរ ដែលជាហេតុនាំឲ្យភ្លេចសតិរលឹកនឹកមិនឃើញ នូវជាតិរបស់ខ្លួនពីអតីតកាល ។ បើសត្វណាមួយ បានទៅកើតជាកំណើតទេពតានឹងរឹតតែមានក្ដីពិសេស គឺអាចរលឹកជាតិខ្លួនបានភ្លាម អាចប្រមើលមើលអតីតជាតិរបស់ខ្លួនបានថា "ខ្លួនដែលបានមកកើតជាទេពតាប្រាកដដូច្នេះ ដោយអាស្រ័យកម្មជាកុសលណាមួយ" ។ ទេពតា ព្រហ្ម ដែលកើតក្នុងឋានសួគ៌ក្ដី ប្រេត នរក ដែលរងទុក្ខវេទនាក្នុងឋាននរកក្ដី ឬ ពួកសត្វឯទៀត ដែលកើតដោយឯកឯងក្ដី លោកហៅថា ឧបបាតិកៈ "កំណើតកើតឡើងឯកឯង" ចាត់ទុកក្នុងផ្នែកទី៤ ។
(នៅមានត)