មណីមេខលា

ពីវិគីភីឌា
របាំមណីមេខលានិងរាមាសូរនៅទសវត្សរ៍ទី៦០

មណីមេខលា ជា​ទេពធីតា​​​ថែ​រក្សា​សមុទ្រខាង​ត្បូង។ មណីមេខលា ជា​ទេពធីតា​ក្នុង​ទេវកថា​ពុទ្ធសាសនា។ នាងត្រូវបានចាត់ទុកថាជាអ្នកការពារសមុទ្រ ពោលគឺមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយនៃទេវកថាដ៏ពេញនិយមមួយនៅអាស៊ីអាគ្នេយ៍។ មណីមេខលា បានបង្ហាញខ្លួននៅក្នុងរឿងទសជាតករបស់ព្រះពុទ្ធសាសនាជាច្រើនរួមទាំងមហាជនកជាតក ដែលក្នុងនោះនាងបានជួយសង្គ្រោះព្រះអង្គម្ចាស់មហាជនកចេញពីការលិចសំពៅ។

នាម[កែប្រែ]

មណីមេខលា ក៏​មាន​នាម​ថា មេខលានាងមេខលា ផង ។ អាន​ថា មៈនីមេខៈឡា ក៏​មាន ។ មណី​មាន​ន័យ​ថា​ត្បូង​ និង មេខលាជាដូច​ខឹមខាត់ឬខ្សែ​ក្រវាត់​ប្រដាប់​អង្គ​តាម​ចង្កេះ [១][២]


បទល្ខោន​[កែប្រែ]

មេខលា​ទ្រង់គ្រឿង

តាមភ្លេងឡុងសុងមន ឬ មនលងស្រង់

រស្មី​ខឹម​ខាត់រាំឆើត​ឆាយ ទ្រង់មកុដ​ក្សត្រី ពិចិត្រ

កែវ​ក៏​កាន់​កែវ​ឬទ្ធិ​ក្រៃ​ ស្រី​ថ្លៃ​ចូល​ចេញ​ចាក​វិមាន

កំណត់[កែប្រែ]

  1. กิเลน ประลองเชิง (24 มกราคม 2557). "เมขลาล่อแก้ว". ไทยรัฐ. Retrieved 26 มกราคม 2557. {{cite web}}: Check date values in: |accessdate= and |date= (help)
  2. (8 ตุลาคม 2555)"เมขลาล่อแก้ว ให้รามสูรขว้างขวาน". สุจิตต์ วงษ์เทศ. Retrieved on 12 พฤษภาคม 2559.

មើលផងដែរ[កែប្រែ]