កឹម សុខា កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ក្នុងគ្រួសារខ្មែរ នៅឃុំឧត្ដមសូរិយា, ស្រុកត្រាំកក់, ខេត្តតាកែវ។ គាត់ជានយោបាយខ្មែរ កន្លងមកជាប្រធានគណបក្សសិទ្ធិមនុស្សកម្ពុជា , បន្ទាប់មកអនុប្រធានគណបក្សសង្គោះជាតិ,នឹងចុងក្រោយក្លាយជាប្រធានគណបក្សសង្រ្គោះជាតិ ។ បច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅក្នុងផ្ទះ ដោយតុលាការកម្ពុជាកាត់ទោសពីបទឃុបឃិតជាមួយបរទេស(ក្បត់ជាតិ) ដែលមហាជនចាត់ទុកថា ជារឿងនយោបាយ ។
- ១៩៨១ – ១៩៨៧ : អនុបណ្ឌិតវិទ្យាសាស្ត្រ សាកលវិទ្យាល័យ Praque Chemistry Technology សាធារណរដ្ឋឆែក
- ១៩៧៣ – ១៩៧៥ : មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំទី២
- ១៩៧០ – ១៩៧៣ : សញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ វិទ្យាល័យបឹងកក់ (ទួលគោក)
- ២០១៤ – ២០១៥ : អនុប្រធានទី១រដ្ឋសភាជាតិ
- ២០១២ – ២០១៣ : អនុប្រធានគណបក្សសង្គ្រោះជាតិ
- ២០០៧ – ២០១២ : បង្កើត និងជាប្រធានគណបក្សសិទ្ធិមនុស្ស តំណាងរាស្ត្រ មណ្ឌលកំពង់ចាមរបស់គណៈបក្ស សិទ្ធិមនុស្ស នៅអាណត្តិទី៤ ពីឆ្នាំ ២០០៨ ដល់ ២០១៣ ។
- ២០០២ – ២០០៧ : ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស
- ១៩៩៩ – ២០០២ : ព្រឹទ្ធសមាជិក និងប្រធានគណៈកម្មការទី១
ជីវិតគ្រួសារ[កែប្រែ]
- លោក កឹម សុខា រៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី តែ ច័ន្ទមនោ និងមានកូនចំនួន២នាក់ គឺ៖
គណបក្សនយោបាយ[កែប្រែ]