ព្រះខ័នរាជ ស្វាយរៀង F.C.

ពីវិគីភីឌា
  • ឈ្មោះ​ផ្លូវការណ៍: ព្រះខ័នរាជ ស្វាយរៀង F.C.
  • រហ័ស្សនាម: ព្រះខ័នខៀវ
    The Blue Swords
  • អក្សរកាត់: PKRFC
  • ការកឃើញ: 1997
  • ទឹកដី: ក្រុងស្វាយរៀង
  • កីឡដ្ឋាន: Svay Rieng
  • ផ្ទុកអ្នកទស្សនា: 4,000 នាក់
  • ប្រធានក្លឹប: ឌី វិជ្ជា
  • អ្នកគ្រប់គ្រង: Christopher Grant
  • គ្រូបង្គោល: Pep Muñoz
  • ក្របខ័ណ្ឌលីគ: លីគកំពូលកម្ពុជា
  • ឈ្នះពានខាប់:
    HSC 5 ដង
  • ឈ្នះពានលីគ:
    MCL 2 ដង
    CPL 1 ដង
  • ថវិកាចំណាយ: $1.8 million[១]
    (2023-2024)
ព្រះខ័នរាជ ស្វាយរៀង F.C.

ព្រះខ័នរាជ ស្វាយរៀង F.C.ក្លឹបបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង (អង់គ្លេស: Preah Khan Reach Svay Rieng Football Club) ហៅកាត់ថា (PKRFC) គឺជាក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅ ក្រុងស្វាយរៀង, ខេត្តស្វាយរៀង ប្រទេសកម្ពុជា ដែលចូលរួមប្រកួតប្រជែងក្នុង ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ដែលជាក្របខ័ណ្ឌលីគកំពូល នៃបាល់ទាត់កម្ពុជា ។ (PKRFC) ដែលមានរហ័ស្សនាមថា "ព្រះខ័នខៀវ" (The Blue Swords) ក្លឹបនេះត្រូវបានបង្កើតឡើងលើកដំបូងជាក្លឹបបាល់ទាត់ នគរបាលយោធា (Military Police F.C.) ក្នុងឆ្នាំ 1997 ។ ក្លឹបព្រះខ័នរាជ ស្វាយរៀង ជាក្លឹបអជីប ដ៏មានកិត្យានុភាពមួយ មួយក្នុងប្រទេសកម្ពុជា ដែលពួកគេបានឈ្នះពាន លីគកំពូលកម្ពុជា ចំនួន 3លើក និង បានឈ្នះ ពានសម្ដេច ហ៊ុនសែន ចំនួន 5លើក ផងដែរ ហើយក្លឹបព្រះខ័នរាជ ស្វាយរៀង ក៏ជាក្លឹបដែលតំណាងឱ្យក្លឹបអជីបនៅកម្ពុជា ដែលទៅប្រកួតប្រជែងពាន ជើងឯកក្លឹបអាស៊ាន ASEAN Club Championship ថ្នាក់តំបន់ផងដែរ ។[២]

ប្រវត្តិក្លឹប[កែប្រែ]

Club History

ព្រះខ័នរាជ ស្វាយរៀង F.C. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1997 ដោយឯកឧត្ដម សៅ សុខា ដែលមានមូលដ្ឋាននៅ ក្រុងភ្នំពេញ ដោយចាប់ផ្តើមពីឈ្មោះអតីតថា នគរបាលយោធា F.C. គ្រប់គ្រងដោយ អគ្គស្នងការរងនគរបាលជាតិ ។ អំឡុង​ពេល​នៃ​ការ​ប្រឹងប្រែង​របស់​ខ្លួន នគរបាលយោធា F.C. បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ផ្សេងៗ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង ក្រសួង​អប់រំ យុវជន និង​កីឡា ហៅកាត់ថា (MoEYS) វាជាពេលដែល ក្លឹបទាំងមូលបានចូលរួមលើកស្ទួយដល់វិស័យកីឡានៅកម្ពុជាផងដែរ ដែលគិតចាប់ពីការបង្កើតដំបូងដល់ឆ្នាំ 2007 ។ នៅអំឡុងឆ្នាំ 2007 បន្ទាប់ពីការធ្វើសមាជរបស់ថ្នាក់ដឹកនាំ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា (FFC) លោក លី គឹមឈុន ត្រូវបានតែងតាំង ជាប្រធានក្លឹប និងបានប្ដូរឈ្មោះ ក្លឹបបាល់ទាត់ នគរបាលយោធា ជាក្លឹបបាល់ទាត់ ព្រះខ័នរាជ F.C. ផ្លូវការណ៍ក្នុងពេលនោះ តាមរយៈការខិតខំប្រឹងប្រែងរបស់ប្រធានថ្មី ក៏ដូចជាការប្ដូរឈ្មោះថ្មីផងដែរនោះ ព្រះខ័នរាជ F.C. ហៅកាត់ថា (PKRFC) ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលស្គាល់ក្នុងអំឡុងពេលនោះ និងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតប្រជែងពានផ្សេងៗផងដែរ ។ ព្រះខ័នរាជ F.C. បានឈ្នះ ពានសម្ដេចហ៊ុនសែន (HSC) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុមរបស់ខ្លួន ក្នុងឆ្នាំ 2011 ដោយផ្ដួលក្រុមបាល់ទាត់ បៀលប្រាយ យូណាយធីត (Build Bright United F.C.) ក្នុងវគ្គផ្ដាច់ព្រ័ត្រ និងទទួលបានប្រាក់រង្វាន់ ៨០ លានរៀល ដោយស្មើនិងប្រមាណជា ($19,925 ដុល្លារអាមេរិក) ។ ទន្ទឹមនិងភាគជោគជ័យនេះ (PKRFC) បានបន្តឈ្នះ ពានសម្ដេច ហ៊ុនសែន (Hun Sen Cup) ហៅកាត់ថា (HSC) ជាលើលទី 2 ក្នុងឆ្នាំ 2012 និង ត្រូវបានទទួលស្គាល់ក្នុងកម្រិតពានអន្តរជាតិ Asean Cup ផងដែរ ។[៣] [៤]

ការធ្វើទំនើបកម្មឈ្មោះក្លឹប[កែប្រែ]

Club new brand name update

ក្នុងឆ្នាំ 2013 លោក លី គឹមឈុន បានសំរេចលក់ក្លឹបព្រះខ័នរាជទៅឱ្យលោក ឌី វិជ្ជា ការផ្លាសប្ដូរសមាសភាព ប្រធានក្លឹបថ្មីបានឈានទៅដល់ការធ្វើទំនើបកម្មឈ្មោះក្លឹបផងដែរ ដោយក្លឹបព្រះខ័នរាជ ត្រូវបានផ្លាសប្ដូរ បន្ថែមឈ្មោះ "ស្វាយរៀង" ដើម្បីឱ្យក្លឹបរបស់លោកតំណាងឱ្យ ខេត្តស្វាយរៀង ដូចនេះឈ្មោះក្លឹបត្រូវបានហៅថា៖ ព្រះខ័នរាជ ស្វាយរៀង (Preah Khan Reach Svay Rieng F.C.) ការរៀបចំយុត្តិសាស្ត្រថ្មីរបស់ក្លឹប ទន្ទឹមនឹងការចាប់ផ្ដើមរដូវកាលថ្មី បាននាំមកនូវជ័យជំនះដ៏លំបាករបស់ពួកគេ នោះគឺការឈ្នះពាន លីគកំពូលកម្ពុជា Metfone Cambodian League ហៅកាត់ថា (MCL) ដែលបានយកឈ្នះទៅលើក្រុម បឹងកេតអង្គរ F.C. ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ ក្នុង​ការ​ប្រកួត​នៅ ​ពហុ​កីឡដ្ឋាន​ជាតិ ​អូឡាំពិក ។ លើសពីការឈ្នះពានលីគ (MCL) ក្លឹបក៏បានឈ្នះពានរង្វាន់បុគ្គលសំខាន់ៗផងដែរ ដូចជា៖ លោក សំ វ៉ាន់ដេត ទទួលបានតំណែងជាគ្រូបង្វឹកល្អបំផុតប្រចាំរដូវកាល, រីឯកីឡាករ ឃួន ឡាបូរ៉ាវី ទទួលបានរង្វាន់ពានស្បែកជើងមាស យ៉ាង​ល្អឥតខ្ចោះ​ សម្រាប់​ក្រុម ព្រះខ័នរាជ ស្វាយរៀង F.C. ជ័យ​ជម្នះ​ក្នុង​លីគ​ក៏​បាន​មក​ជាមួយ ​នឹង​ប្រាក់​រង្វាន់​​ចំនួន ៥៨ លាន​រៀល ដោយស្មើនិងប្រមាណជា $14370 ដុល្លារអាមេរិក ផងដែរ ។[៥]

ការបង្កើតកីឡដ្ឋានផ្ទាល់ខ្លួន[កែប្រែ]

Creating own stadium

នៅអំឡុងចុងឆ្នាំ 2014 ក្លឹបបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង បានធ្វើការសាងសង់ថ្មី នូវកីឡាដ្ឋានរបស់ខ្លួន ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន 2,600 នាក់ កីឡដ្ឋានថ្មីដែលមានឈ្មោះថា "ស្វាយរៀង" (Svay Rieng Stadium) ក្រោយពេលក្លឹបព្រះខ័នរាជ ស្វាយរៀង មានកីឡដ្ឋានផ្ទាល់ខ្លួន បានធ្វើឱ្យក្លឹបវិវត្តន៍ខ្លួនទៅជា ក្លឹបលីគអជីបស្តង់ដារមួយរបស់កម្ពុជា ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​លក្ខណៈ​ក្នុង​ដី​ និង ក្រៅ​ដី (Home/Away) ផងដែរ , ក្លឹបក៏បានបន្ថែមទីតាំងទស្សនាក្នុងអំឡុងឆ្នាំ 2024 នេះដែលធ្វើឱ្យក្លឹបកើនចំនួនអ្នកទស្សនាដល់ 4,000 នាក់ ។[៦]

អ្នកឧបត្ថម្ភអាវ[កែប្រែ]

Kit sponsors

រដូវកាល ឈុតអាវកញ្ចប់ អ្នកឧបត្ថម្ភអាវ
2000 - 2012 Kappa No sponsors
2013 - 2017 FBT No sponsors
2018 FBT Carabao
2019 FBT Carabao
2020 FBT Orkide Villa
2021 FBT Orkide
2022 FBT Orkide
2023-2024 FBT Orkide
Development

Krud

អ្នកឧបត្ថម្ភ[កែប្រែ]

Sponsorship

រដូវកាល អ្នកឧបត្ថម្ភធំ អ្នកឧបត្ថម្ភបន្ទាប់
2023-2024 Orkide Development, Krud Beverage, AFB Investment, Carabao, Linxin Group, V-Active Sport, Ptt Cambodia Ltd., Pocari Sweat. Starbalm Sport Care, Canadia Bank, ACE, អរណា ទឹកធម្មជាតិកម្ពុជា , Moonmedia, Teng Lay Group, DYNITH , FBT.

អ្នកគាំទ្រ[កែប្រែ]

Supporters

រាល់ពេលមានការប្រកួតរបស់ ព្រះខ័នរាជ ស្វាយរៀង យើងតែងតែសង្កេតឃើញក្រុមអ្នកគាំទ្រដ៏ក្លាវក្លារបស់ព្រះខ័នរាជ ស្វាយរៀង ដែលមានរហ័សនាមថា "ព្រះខ័នខៀវ" (The Blue swords) ដែលតែងតែស្រែកគាំទ្រពីការចាប់ផ្ដើមរហូតដល់បញ្ចប់ការប្រកួត ក្រុមអ្នកគាំទ្របានលើកគ្រវីទង់របស់ពួកគេជាច្រើន ដែលបង្ហាញថា ពួកគេជាម្ចាស់ដែនដីហើយជ័យជំនះប្រាកដណាស់ត្រូវតែបានមកពួកគេ ទង់ខៀវជាច្រើនបានលើកគ្រវីពាសពេញកីឡដ្ឋាន ហើយនេះជាការគាំទ្រដែលមិនធ្លាប់មានពីមុនមកក្នុងលីគកំពូលកម្ពុជា ហើយទង់ខៀវ ដ៏ច្រើនសម្បើម ដែលជាការគាំទ្រដ៏អស្ចារ្យមួយរបស់ក្លឹប ដែល តំណាងឱ្យ ខេត្តស្វាយរៀង

កំណត់ត្រាក្លឹប[កែប្រែ]

Club Record

រដូវកាល ពានលីគ អក្សរកាត់ ពានខាប់ អក្សរកាត់
2011 Hun Sen Cup HSC
2012 Hun Sen Cup HSC
2013 Metfone Cambodian League MCL
2015 Hun Sen Cup HSC
2017 Hun Sen Cup HSC
2019 Metfone Cambodian League MCL
2023-2024 Cambodian Premier League CPL Hun Sen Cup HSC

កីឡាករ ក្រុមបច្ចុប្បន្ន[កែប្រែ]

Player Current squad

ចំណាំ៖ ទង់ជាតិ​បង្ហាញ​ពី​ក្រុម​ជម្រើស​ជាតិ​ដែល​បាន​កំណត់​ក្រោម​ច្បាប់​សិទ្ធិ​របស់ FIFA អ្នកលេងអាចកាន់សញ្ជាតិមិនមែន FIFA ច្រើនជាងមួយ ។

រដូវកាល 2023 - 2024

លេខអាវ តួនាទី (Pos.) សញ្ជាតិ (Nation) កីឡាករ (Player)
3 DF សេត រ៉ូសុីប
5 DF សើយ វិសាល
(ប្រធានក្រុម)
7 FW ប្រាក់ មុនីឧត្ដម
8 MF ជាសំណាង
9 FW Gabriel Silva
10 MF គួច ដានី
11 MF ហួយ ផល្លីន
13 DF សារេត គ្រីយ៉ា
14 MF សុខ សំណាង
15 MF Iago Fernandes
16 MF គឹម សុខយុទ្ធ
17 MF Bounphachan Bounkong
18 GK ឯម សុវណ្ណារ័ត្ន
19 FW ណារ៉ុង កក្កដា
21 MF សៀន សុភក្ត្រា
23 FW Nick Taylor
24 DF នី សុខគ្រី
25 MF ជូ សិនទិ
26 MF មិន រតនៈ
27 GK វីរៈ តារា
28 MF Ryo Fujii
29 MF សួន សុវណ្ណ
31 GK ដេត សុធាវឌ្ឍនា
32 DF រី លៀបហេង
61 MF Takashi Odawara
99 FW Marcus Haber

កីឡាករ ខ្ចីជើង[កែប្រែ]

Players on loan

ចំណាំ៖ ទង់ជាតិ​បង្ហាញ​ពី​ក្រុម​ជម្រើស​ជាតិ​ដែល​បាន​កំណត់​ក្រោម​ច្បាប់​សិទ្ធិ​របស់ FIFA អ្នកលេងអាចកាន់សញ្ជាតិមិនមែន FIFA ច្រើនជាងមួយ ។

រដូវកាល 2023 - 2024

លេខអាវ តួនាទី (Pos.) សញ្ជាតិ (Nation) កីឡាករ (Player) ផ្ទេរទៅ

(Transfer to)

6 MF Hikaru Mizun គិរីវង់ សុខសែនជ័យ F.C.
77 MF អ៊ាន ពិសី គិរីវង់ សុខសែនជ័យ F.C.

មើលផងដែរ[កែប្រែ]

See also

ឯកសារយោង[កែប្រែ]

  1. Transfer Market (2024) OVERALL MARKET VALUE CHANGE IN ALL CLUBS IN CAMBODIAN PREMIER LEAGUE, Website: transfermarkt.com, Publication: 15, May 2024
  2. Data Sports Group (2014) Team Info Preah Khan Reach Svay Rieng FC, Website: globalsportsarchive.com, Copyright © Data Sports Group. All rights reserved.
  3. Football Khmer (2016) Preah Khan Reach Svay Rieng F.C, Website: futbolkhmer.blogspot.com, Publication: April 21, 2016
  4. Ken Gadaffi (2011) FFC Reveals new Format for Hun Sen Cup, Website: expat-advisory.com, Publication: December 05, 2011
  5. H S Manjunath (2013) Laboravy Golden Strike Ends Svay Rieng, Website: phnompenhpost.com, Publication: July 22, 2013
  6. អៀង សូទ្រី (2014) កីឡដ្ឋាន​ស្វាយរៀង​គ្រោង​បើក​សម្ពោធ​នៅ​ថ្ងៃ​បុណ្យ​អុំទូក, Website: news.sabay.com.kh, Publication: October 15, 2014